2025-04-14
គន ម៉េងហុង
2025-04-14
គន ម៉េងហុង
ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងរៀបចំលិខិតបទដ្ឋានគតិយុត្តកំណត់លក្ខខណ្ឌបន្ធូរបន្ថយពិសេស ដាច់ដោយឡែក សំដៅបើកផ្លូវឱ្យសកម្មភាពធុរកិច្ចទូទៅ ដែលមិនមែនជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចស្នើសុំជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) ដើម្បីវិនិយោគនៅភូមិភាគឦសាន ក្នុងឆ្នាំ២០២៥-២០២៨។
ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់ នឹងទទួលបានការលើកទឹកចិត្តដូចជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងដែរ ក្នុងគោលដៅជំរុញសកម្មភាពវិនិយោគ ជាពិសេសកៀរគរមូលធនវិនិយោគក្នុងស្រុក ដើម្បីទាញយកឧត្តមប្រយោជន៍ឱ្យបានជាអតិបរិមា។ វិធានការលើកទឹកចិត្តចំពោះគ.ល.គ ពាក់ព័ន្ធនឹងផលិតកម្ម និងការកែច្នៃកសិផល ដែលមានលក្ខណៈជាយុទ្ធសាស្រ្ត ត្រូវតែមានសង្គិតភាព និងសម្របជាមួយនឹងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍លើមុខទំនិញយុទ្ធសាស្រ្តសំខាន់ៗ។
ទន្ទឹមនេះវិធានការគាំទ្រ និងជំរុញការវិនិយោគនេះ នឹងត្រូវបានអនុវត្តចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃ គ.ល.គ ដែលមានស្រាប់ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ២០២៥ ដល់២០២៨ នៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឬមណ្ឌលគិរី៕
ប្រភពដកស្រង់ពីសៀវភៅ៖ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី