2025-09-02
គិត បុប្ផា
2025-09-02
គិត បុប្ផា
ភ្នំពេញ៖ ពលរដ្ឋស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារប្លាស្ទិក ក្នុងទំហំទុនវិនិយោគចំនួន ៦លានដុល្លារ និងខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រ ក្នុងទំហំទុនវិនិយោគចំនួន ៣លានដុល្លារ។
បើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងក្នុងខេត្តស្វាយរៀង ដែលទទួលជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នេះ មានឈ្មោះ ញ ខនសិប (ខេមបូឌា) ឯ.ក នឹងបង្កើតរោងចក្រផលិតសម្ភារប្លាស្ទិក មានដូចជាពោងគ្រប់ប្រភេទ សម្ភារក្មេងលេង តង់ ក្តារបន្ទះជិះលើទឹក ក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា នៅភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងអាចបង្កើតការងារបានប្រមាណ ៥៣០កន្លែង។
ចំណែកខេត្តព្រះសីហនុ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន សម្ភារប្រើប្រាស់ពីប្លាស្ទិក និងគ្រឿងសង្ហារិម មានឈ្មោះ ណិកហ្សូរ៉ា យូឈាង មេន្ទហ្វេកឆីរឹង (ខេមបូឌា) ឯ.ក ស្ថិតនៅអគារលេខ១៨ ដីលេខ C-03-04 នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅភូមិពូធឿង សង្កាត់បិតត្រាំង និងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ និងអាចបង្កើតការងារបានចំនួន ១៨១កន្លែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី