SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី នឹងជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយ


សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី នឹងជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយ
សង្គមជាតិ-សេដ្ឋកិច្ច

2025-10-01

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-10-01

គិត បុប្ផា

A+ A-

ភ្នំពេញ៖ Dato' Dr. Mohd Khalid Harun, ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី (Malaysia Tourism Agency Association, MATA) នឹងគាំទ្រកម្ពុជា ក្នុងការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ឱ្យបានទូលំទូលាយដល់ទីផ្សារមូស្លីម តាមរយៈព្រឹត្តិការណ៍អន្តរជាតិធំៗ ដូចជាពិពណ៌ទេសចរណ៍និងពាណិជ្ជកម្មអ៊ីស្លាមពិភពលោក (World Islamic Tourism & Trade Expo.) ។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, សមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី បញ្ជាក់ថា នឹងសហការជិតស្និទ្ធជាមួយវិស័យឯកជនកម្ពុជា ក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងអំពីកត្តាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង និងបរិយាកាសអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន ជាពិសេសកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរនិងវិនិយោគិន។ ក្នុងជំនួបនេះ វិស័យឯកជនកម្ពុជាក្នុងឧស្សាហកម្មទេសចរណ៍ និងសមាគមទីភ្នាក់ងារទេសចរណ៍ម៉ាឡេស៊ី បានចែករំលែកអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលមានសារសំខាន់នៅក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីម, ទេសចរណ៍ម្ហូបអាហារ (ហាឡាល់), ទេសចរណ៍ MICE, និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍មូស្លីមធំៗ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី