2025-09-04
គិត បុប្ផា
2025-09-04
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន ENN Group China ដ៏ធំផ្នែកបញ្ញាសិប្បនិមិត្ត (AI) ពីខេត្ត Hebei Guangxi របស់ប្រទេសចិន ចាប់អារម្មណ៍ចុះ MoU ជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍វៃឆ្លាត (Smart Travel)។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងជំនួបជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Li Jianxin តំណាងក្រុមហ៊ុន Ennova Holding Co., Ltd ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ENN Group China បានស្នើសុំកិច្ចសហការគាំទ្រ និងសម្របសម្រួលលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការចុះអនុស្សរណៈនៃការយោគយល់ (MoU) ជាមួយសមាគមទេសចរណ៍ធំៗ (AI) ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើបរិបត្តិកម្ម និងការប្រើប្រាស់បញ្ញាសប្បនិមិត្តក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុន ENN ចំពោះការនាំមកនូវបចេ្ចកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ និងទំនើបសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានឯកភាពជួយសម្របសម្រួលជូនក្រុមហ៊ុន ជាមួយសមាគមទេសចរណ៍ធំៗរបស់កម្ពុជា ដើម្បីឈានដល់ការចុះ MoU ស្របតាមស្មារតី «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដើម្បីជំរុញកំណើនទេសចរចិន និងអន្តរជាតិមកទេសចរកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុន ENN Group China ជាក្រុមហ៊ុនដ៏ធំ មានទីស្នាក់ការចុះបញ្ជីនៅក្នុងខេត្ត Hebei Guangxi បង្កើតឡើងជាង ៣៦ឆ្នាំមកហើយ, មានបុគ្គលិកជាង ៤៥.០០០នាក់ និងមានប្រាក់ចំណូលជាង ២២ពាន់ដុល្លារ ព្រមទាំងជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនឯកជនទាំង ១០០ដ៏ធំ នៅប្រទេសចិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី