SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ និងសមាគម ACCA ចុះ MOU ដើម្បីពង្រឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស


ធនាគារជាតិ និងសមាគម ACCA ចុះ MOU ដើម្បីពង្រឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស
ធនាគារ-ហិរញ្ញវត្ថុ

2025-05-31

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-05-31

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសមាគមគណនេយ្យករជំនាញ (ACCA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីត្រួសត្រាយផ្លូវឱ្យ ACCA អាចគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចការពង្រឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ការពង្រឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សនេះ នឹងធ្វើឡើងតាមរយៈកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈ ACCA, កម្មវិធី ACCA Approved Employer, ការបង្កើនសមត្ថភាពពាក់ព័ន្ធនឹងគណនេយ្យ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការអនុញ្ញាតឱ្យចូលប្រើធនធានសិក្សារបស់ ACCA។

ការចុះអនុស្សរណៈយោគយល់ទ្វេភាគីនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្ដម គ្រុយ វាសនា ឧបការីទេសាភិបាល និងជាអគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា និងលោក Pulkit Abrol ជានាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសមាគមគណនេយ្យករជំនាញ ដែលពិធីចុះហត្ថលេខាមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា និងតំណាងពីក្រុមហ៊ុនគណនេយ្យ និងស្ថាប័នអប់រំនៅក្នុងវិស័យគណនេយ្យក្នុងប្រទេសកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី