2025-05-28
ទូច សូរិយា
2025-05-28
ទូច សូរិយា
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាននាំយកឱកាសការងារថ្មីៗយ៉ាងតិច ៥៧៤កន្លែង ផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងការងារ ក្នុងវេទិកាការងាររបស់ NEA និងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។ វេទិកាការងារនេះ នឹងរៀបចំឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច នៅអគារ NEA ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ ក្រុមហ៊ុនធំៗចំនួន១០ នឹងចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន ខូហ្វី (Kofi), ក្រុមហ៊ុន មហានគរ, ភោជនីយដ្ឋាន HAILA, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុនស៊ីប៊ីស៊ី, ធនាគារ អេ អឹម ខេ, ភោជនីយដ្ឋាន Elevent One Kitchen, ក្រុមហ៊ុន PH Restaurant និងក្រុមហ៊ុន SNKH Cambodia ដែលនឹងជ្រើសរើសបុគ្គលិកភ្លាមៗនៅ NEA ផ្ទាល់តែម្ដង។
យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន។ សម្រាប់ព័ត៌មានបន្ថែម យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទាក់ទងតាមរយៈលេខទូរសព្ទ៖ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh ឬទំព័រហ្វេសប៊ុក neakhmer (អិនអ៊ីអេ ខ្មែរ) ឬតិកតុក ការងារខ្ញុំ-My Job (NEA)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី