SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖ ធនាគារ ADB បានលើកកម្ពស់សហគមន៍ ដែលធ្វើឱ្យងាយរស់នៅ និងមានភាពធន់នៅកម្ពុជា


រដ្ឋមន្ត្រីឧស្សាហកម្ម៖ ធនាគារ ADB បានលើកកម្ពស់សហគមន៍ ដែលធ្វើឱ្យងាយរស់នៅ និងមានភាពធន់នៅកម្ពុជា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អាចដើរតួនាទីគន្លឹះក្នុងការជំរុញលើកកម្ពស់សហគមន៍ដែលងាយរស់នៅ និងមានភាពធន់នៅកម្ពុជា ដោយប្រកាន់យកអភិក្រមពហុវិមាត្រ ដែលរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងភាពធន់ នវានុវត្តន៍ បច្ចេកវិទ្យា ការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ថ្លែងក្នុងវេទិកាទឹក និងការអភិវឌ្ឍទីក្រុងឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ដើម្បីចែករំលែកអំពីបទពិសោធ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងបរិវត្តកម្មសង្គមសេដ្ឋកិច្ចរបស់កម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា កម្ពុជា បានប្រើប្រាស់ភាពជាដៃគូយុទ្ធសាស្ត្រ មិនមែនហិរញ្ញវត្ថុ ដូចជាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពកាន់តែច្រើនឡើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ក្នុងបរិការដែលធនធានហិរញ្ញវត្ថុមានកម្រិត។

បន្ថែមលើនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានចូលរួមកិច្ចប្រជុំដាច់ដោយឡែកជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Fatima Yasmin និងនាយកប្រតិបត្តិ លោកស្រី Rachel Thompson ផងដែរ។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានលើកឡើងពីអាទិភាពរបស់កម្ពុជា ក្នុងការកសាងសហគមន៍ដែលមានភាពធន់ និងទីក្រុងដែលងាយរស់នៅ ដោយក្នុងនោះរួមមានការពង្រីកការផ្គត់ផ្គង់និងការផ្តល់តម្លៃដល់ទឹកស្អាត ការជំរុញការប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ ការលើកកម្ពស់ភាពជាដៃគូវិស័យសាធារណៈ និងឯកជន និងការបង្កើនភាពធន់នឹងអាកាសធាតុ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី