2024-10-01
ឃី ភារៈ
2024-10-01
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា ជាប្រទេសតូចដែលបើកចំហរ និងទទួលរាល់ការវិនិយោគពីគ្រប់ទិសទី ស្របតាមច្បាប់ស្ដីពីវិនិយោគ ក្នុងនោះកម្ពុជា មិនមានការរើសអើងឬការបែងចែកប្រទេសណាឡើយ។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងជំនួបជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន(CABC), អគ្គនាយកកិច្ចការសកលរបស់កាណាដា, ធនាគារជាតិកាណាដា, និងវិស័យឯកជនកម្ពុជា-កាណាដា។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានលើកឡើងពីទីផ្សាររបស់កម្ពុជាក្នុងតំបន់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP), និងកិច្ចព្រមព្រៀងផ្សេងៗ ដែលកម្ពុជាទទួលអត្ថប្រយោជន៍បន្ថែមពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីរបៀបវារៈថ្មីមួយ ដែលCDC បានរៀបចំឱ្យក្លាយទៅជាយន្តការកិច្ចសន្ទនាផ្លូវការរវាងរដ្ឋនិងឯកជន សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន ដែលបច្ចុប្បន្នកម្ពុជា កំពុងអនុវត្តយន្តការនេះជាមួយប្រទេសជប៉ុន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក នឹងគ្រោងរៀបចំជាមួយប្រទេសផ្សេងៗផងដែរ។
តាមការចុះផ្សាយរបស់ CDC នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ សមាជិករបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក៏បានលើកឡើងអំពីចំណាប់អារម្មណ៍ខ្ពស់នឹងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យមានជាអាទិ៍ ថាមពល និងកសិកម្មទៀតផង។ ទន្ទឹមនឹងនោះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់បន្ថែមពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជាលើគ្រប់វិស័យ និងការយកចិត្តទុកដាក់លើការកសាងមូលធនមនុស្ស, ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និងទន់, ការពង្រឹងវិស័យឯកជន និងធុរកិច្ច ក្នុងវិស័យមានសក្តានុពល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី