2024-07-05
ទូច សូរិយា
2024-07-05
ទូច សូរិយា
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អំពាវនាវឱ្យសាធារណជន ជាពិសេសអ្នកវិនិយោគក្នុងវិស័យមូលបត្រប្រុងប្រយ័ត្នចំពោះក្លែងឯកសាររបស់ជនទុច្ចរិត ដែលមានបំណងបន្លំបោកប្រាស់ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងខាតបង់ថវិកា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ន.ម.ក. ចេញផ្សាយនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។
និយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា ថ្មីៗនេះ មានជនទុច្ចរិតដែលមានបំណងមិនល្អបានក្លែងឯកសារដោយប្រើប្រាស់និមិត្តសញ្ញា និងនាមករណ៍របស់ ន.ម.ក. ទាំងភាសាខ្មែរ និងអង់គ្លេស ត្រា និងនាមករណ៍របស់គណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងហត្ថលេខា និងឈ្មោះរបស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងចេតនាបន្លំបោកប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន ពិសេសអ្នកវិនិយោគក្នុងវិស័យមូលបត្រ។
ដើម្បីជៀសវាងនូវការខាតបង់ផ្នែកហិរញ្ញវត្ថុជាយថាហេតុ សាធារណជន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការផ្ដល់ព័ត៌មានមកនាយកដ្ឋានកិច្ចការគតិយុត្តនៃ ន.ម.ក. តាមរយៈទូរសព្ទលេខ ០២៣ ៨៨៥ ៦១១។ ជាមួយគ្នានេះ ន.ម.ក. បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនទុច្ចរិតដែលប្រព្រឹត្តអំពើនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី