2023-10-09
SME News
2023-10-09
SME News
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣ តាមការស្នើសុំវិនិយោគបង្កើតរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិនៅខេត្តព្រះសីហនុ, ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ។ ការវិយោគរបស់ក្រុមហ៊ុនទាំង៣នោះ មានបង្កើតរោងចក្រផលិតស្រោមជើង, រោងចក្រគ្រឿងសង្ហារិមក្រៅផ្ទះ និងរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទុនវិយោគសរុប១២,៨លានដុល្លារ និងអាចបង្កើតការងារបានជាង២ពាន់កន្លែង។
បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការអនុម័តឱ្យក្រុមហ៊ុនទាំង៣នោះ រួមមាន ក្រុមហ៊ុន JUHAI BAOSHUN (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៨០៤កន្លែង។
ចំណែក ក្រុមហ៊ុន HOME TERRACE CO., LTD. គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ...) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៨៦ កន្លែង។
ដោយឡែក ក្រុមហ៊ុន TECHNO PARK POI PET PVT CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩៣កន្លែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី