2024-12-29
គិត បុប្ផា
2024-12-29
គិត បុប្ផា
ភ្នំពេញ៖ ការអនុវត្តវិធីសាស្ត្រ «ស៥» នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ដូចជាការសន្សំសំចៃ កាត់បន្ថយថ្លៃដើម បំពេញតម្រូវការអតិថិជន ផ្គត់ផ្គង់ទំនិញទាន់ពេលវេលា ពង្រឹងគុណភាពផលិតផល បង្កើនបរិមាណផលិតកម្ម បង្កើនផលិតភាព សំដៅបង្កើនប្រាក់ចំណេញដល់ក្រុមហ៊ុន-សហគ្រាស។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ពាក់ព័ន្ធនឹងវិធីសាស្ត្រ «ស៥» ដែលមានសម្រិតសម្រាំង សណ្តាប់ធ្នាប់ ស្អាត ស្តង់ដារ និងស្ថិរភាព ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់និងជំរុញចលនាបង្កើនផលិតភាពឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ តាមរយៈកម្មវិធីនេះ ក្រសួងឧស្សាហកម្ម មានបំណងពង្រឹងសមត្ថភាពគ្រប់គ្រងផលិតកម្មរបស់សហគ្រាសធុនតូច មធ្យម និងធំ ព្រមទាំងអាជីវកម្មសិប្បកម្មប្រពៃណី ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាព ដែលនឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកឧស្សាហកម្មរបស់ប្រទេសជាតិ។
ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចំនួន១៩ ត្រូវបានវាយតម្លៃចំពោះការអនុវត្តវិធីសាស្ត្រ «ស៥» លើទិដ្ឋភាព៦ មានដូចជា៖ ការរៀបចំនីតិវិធី និងឯកសារសម្រាប់អនុវត្ត «ស៥», ការអនុវត្ត «ស៥» នៅតំបន់ការិយាល័យ, តំបន់ផលិតកម្ម, តំបន់ស្តុក, តំបន់ទូទៅ ដូចជាសាលប្រជុំ និងបន្ទប់សម្រាករបស់បុគ្គលិក និងតំបន់បរិវេណជុំវិញរោងចក្រ។ ជាលទ្ធផល រោងចក្រ សហគ្រាស និងសិប្បកម្មចំនួន៥ បានឈ្នះពានរង្វាន់សមិទ្ធផលផលិតភាព«ស៥» ឆ្នាំ២០២៤ រួមមាន៖ ១. ក្រុមហ៊ុន លី លី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី, ២. សិប្បកម្មផលិតទឹកត្រចៀកកាំ «ផ្ទះត្រចៀកកាំ», ៣. ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបប្លាយ, ៤. អ៊ីឆេ ង៉ូវហេង ហ៊្វូដប្រដាក់សិន អូហ្វកំពត និង៥. សហគ្រាស UNICA។
ក្នុងកម្មវិធី ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានកោតសរសើរ និងអបអរដល់ក្រុមហ៊ុន-សហគ្រាស ដែលបានឈ្នះពានរង្វាន់ឆ្នាំ២០២៤ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនផ្សេងទៀត រួមទាំងស្ថាប័នរដ្ឋ ចូលរួមអនុវត្តវិធីសាស្ត្រនេះ ដើម្បីលើកម្ពស់ផលិត
ភាព និងប្រសិទ្ធិភាពការងារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី