SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អនុរដ្ឋលេខាធិការកសិកម្ម ពិនិត្យវឌ្ឍនភាព និងសមត្ថភាពផ្គត់ផ្គង់បន្លែ នៅខេត្តបន្ទាយមានជ័យ


អនុរដ្ឋលេខាធិការកសិកម្ម ពិនិត្យវឌ្ឍនភាព និងសមត្ថភាពផ្គត់ផ្គង់បន្លែ នៅខេត្តបន្ទាយមានជ័យ
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទៅទីតាំងដាំបន្លែ នៅក្រុងសិរីសោភ័ណ្ឌ និងក្រុមផលិតបន្លែអូរសឿ នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាព និងសមត្ថភាពផ្គត់ផ្គង់បន្លែ ដែលជាផ្នែកមួយនៃការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងជូនកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចុះពិនិត្យ និងសំណេះសំណាល ជាមួយកសិករ នៃក្រុមផលិតបន្លែ ខេត្តបន្ទាយមានជ័យ នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកជំទាវអនុរដ្ឋលេខាធិការ បញ្ជាក់ថា គឺដើម្បីស្វែងយល់ពីចំណុចខ្លាំង បញ្ហាប្រឈម និងពិនិត្យលទ្ធភាពរកដំណោះស្រាយជូនកសិករ ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មបន្លែ ក្នុងគោលដៅបន្តធានាសន្តិសុខស្បៀង និងការផ្គត់ផ្គង់អាហារដែលមានគុណភាព។

គួរបញ្ជាក់ថា ការចុះពិនិត្យវឌ្ឍនភាព និងសមត្ថភាពផ្គត់ផ្គង់បន្លែនៅបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ក៏មានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមយុវជន សសយក និងសិស្សវិទ្យាល័យហ៊ុនសែនខ្លាកូនផងដែរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី