2024-06-08
ទូច សូរិយា
2024-06-08
ទូច សូរិយា
ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ មានតម្លៃជាង ២៤០លានដុល្លារ ដែលតភ្ជាប់ពីផ្សាររាត្រី រាជធានីភ្នំពេញ ឆ្ពោះទៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នឹងត្រូវរៀបចំបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៥។ នេះជាការលើកឡើងរបស់ ឯកឧត្តម Yoon Suk Yeol ប្រធានាធិបតីរបស់ប្រទេសកូរ៉េ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម Yoon Suk Yeol បានឆ្លើយតបទៅនឹងបំណងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលចង់ឃើញស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត នាពេលឆាប់ៗនេះ ក្នុងជំនួបកាលពីថ្ងៃទី៦ មិថុនា ថា៖ «ឯកឧត្តម តែងតែតាមដានដំណើរការគម្រោងនេះយ៉ាងយកចិត្តទុកដាក់ នឹងត្រៀមសាងសង់ចុះបឋមសិលាចាប់ផ្ដើមនៅឆ្នាំ២០២៥ ខាងមុខនេះ»។
បន្ថែមពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តម Yoon Suk Yeol ក៏បានលើកឡើងអំពីកំណើនការវិនិយោគកូរ៉េនៅកម្ពុជា និងកំណើនពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ គណៈកម្មាធិការចម្រុះ CKFTA បានរៀបចំកិច្ចប្រជុំលើកទី១ ដោយជោគជ័យ និងបានពិនិត្យគម្រោងនានា ក្នុងនោះក៏មានគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងស្នើដោយសម្តេចតេជោផ្ទាល់ ក្នុងឆ្នាំ២០២២។ ឯកឧត្តម Yoon Suk Yeol លើកឡើងបន្ថែមថា ស្ថានទូតសាធារណរដ្ឋកូរ៉េ និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការចម្រុះ CKFTA និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ភាគីកម្ពុជា-កូរ៉េ ខិតខំអនុវត្តកិច្ចព្រមព្រៀងរួមគ្នា ពិសេសគឺតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងជួយឱ្យប្រទេសទាំងពីរកាន់តែមានជំនឿទុកចិត្តគ្នា និងមានតម្លៃនយោបាយ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ឱ្យអ្នកវិនិយោគទុនកូរ៉េពិនិត្យបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនកូរ៉េ តាមរូបមន្តមួយបូកនៅកម្ពុជាផងដែរ។ គួររំលឹកផងដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី