2024-12-01
ឃី ភារៈ
2024-12-01
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុនអគ្គិសនីរបស់ចិន ដែលមានឈ្មោះថា Zhejiang Energy Group Co., Lid. បានចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ពិសេសថាមពលអគ្គិសនីប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន ដែលរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាតាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗ ដូចជាការផលិតថាមពលប្រើប្រាស់ដោយធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ។ ឯកឧត្ដម សួន សុផល លើកឡើងដូច្នេះ ក្នុងជំនួបជាមួយលោក Yang Yaming ប្រធាននៃ សារមន្ទីរសិល្បៈសេរ៉ាមិចទំនើបខេត្ត Zhejiang និងក្រុមហ៊ុន Xianghu Ceramic Art island Zhejiang Co., Ltd. និងអគ្គនាយករងនៃក្រុមហ៊ុន Zhejiang Energy Group Co., Lid.។
ឯកឧត្ដម សួន សុផល ជំរុញក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និងស្នើឱ្យគណៈប្រតិភូចិន ជួយផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិនចិនបន្តបន្ទាប់ទៀតផងដែរ។ ពាក់ព័ន្ធនឹងការវិនិយោគក្នុងវិស័យខាងលើ ឯកឧត្ដម សួន សុផល លើកទឹកចិត្តក្រុមហ៊ុនឱ្យពិភាក្សាជាមួយតួអង្គពាក់ព័ន្ធ ពិសេសក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងរកការគាំទ្រជាលក្ខណៈបច្ចេកទេសវិនិយោគ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Zhejiang Energy Group Co., Lid. ជាក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiang ដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើនដូចជា ថាមពលអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ ការផលិតថាមពលធ្យូងថ្ម និងផលិតបន្ទះស្រូបដោយពន្លឺព្រះអាទិត្យ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី