SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រតនាគារសហរដ្ឋអាម៉េរិក ស្វែងរកលទ្ធភាពផ្តល់ជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធធនាគារនៅកម្ពុជា


រតនាគារសហរដ្ឋអាម៉េរិក ស្វែងរកលទ្ធភាពផ្តល់ជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធធនាគារនៅកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2024-10-09

ដេប៉ាលីយែរ ម៉ារីលីណា

ធនាគារ-ហិរញ្ញវត្ថុ

2024-10-09

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក ស្វែងរកលទ្ធភាពបន្តកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌផ្តល់ជំនួយបច្ចេកទេសទៅតាមតម្រូវការជាក់លាក់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធធនាគារនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Robert Kaproth ដែលបានដឹកនាំប្រតិភូក្រសួងរតនាគារសហរដ្ឋអាម៉េរិក។

ក្នុងជំនួបជាមួយលោក Robert Kaproth លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអរគុណដល់ការស្វែងរកលទ្ធភាពបន្តជំនួយបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងអំពីសកម្មភាពក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដើម្បីគាំទ្រដល់ដំណើរការអនុវត្តន៍គោលនយោបាយរូបិយវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងជំនួបនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នេះ លោក Robert Kaproth ក៏បានបង្ហាញអំពីវឌ្ឍនភាពនៃការធ្វើបដិដុល្លារូបនីយកម្មនៅកម្ពុជាផងដែរ ដែលក្នុងនោះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងពីការវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែករបស់ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតងទៀតផង។

តាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី០៨ តុលា ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា រួមទាំងវឌ្ឍនភាព និងប្រសិទ្ធភាពនៃជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានាពេលកន្លងមក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី