2023-08-13
SME News
2023-08-13
SME News
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ចូកូ វីដូដូ បានពិភាក្សាពីបញ្ហាសន្តិសុខស្បៀង ដែលឥណ្ឌូនេស៊ី ចង់នាំអង្ករចេញកម្ពុជាទៅប្រទេសរបស់ខ្លួន។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូនាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពតាមការស្នើសុំរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដើម្បីបញ្ជូនប្រតិភូមកពិភាក្សាអំពីការនាំអង្ករចេញពីកម្ពុជាទៅឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីលទ្ធភាពដែលអ្នកវិនិយោគឥណ្ឌូនេស៊ីអាចដាក់ទុន១០០ភាគរយ នៅកម្ពុជា លើការបង្កើតជារោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីប្រជាកសិករ ដើម្បីធានាស្ថិរភាពសម្រាប់ការនាំចេញនាពេលខាងមុខ៕
នាំមកជូនដោយ