2025-03-25
ឃី ភារៈ
2025-03-25
ឃី ភារៈ
ភ្នំពេញ៖ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងបោះផ្សាយមូលបត្ររដ្ឋប្រមាណ ១២៣លានដុល្លារ សមមូលនឹងចំនួន ៥០០ប៊ីលានរៀល សម្រាប់ហិរញ្ញប្បទានលើចំណាយវិនិយោគ និងរក្សាតុល្យភាពថវិកាជាតិ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ប្រមាណ ២,៧ប៊ីលានដុល្លារអាម៉េរិក។
ការកើនឡើងទំហំ នៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ធៀបនឹងឆ្នាំ២០២៤ គឺផ្អែកលើទិដ្ឋភាពចំនួន៥ រួមមាន៖ទី១. ទំហំនៃតម្រូវការវិនិយោគសាធារណៈ ដែលកម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរធនធានបន្ថែម ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ពិសេសជំនួសថវិកាគម្រោងវិនិយោគសាធារណៈដោយប្រភពចំណូលក្នុងប្រទេសដោយត្រូវធ្វើវិចារណកម្ម ដើម្បីបំពេញតម្រូវការចំណាយចរន្តក្នុងបរិការណ៍ដែលប្រភពចំណូលក្នុងប្រទេស និងសារពើពន្ធមាននិន្នាការថមថយ។
ចំពោះ ទី២. ឥណទានមានកម្រិតសម្បទានខ្ពស់, ទី៣. ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប», ទី៤. កម្មវិធីគម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២៥ ដែលជាកម្មវិធីគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម និងទី៥. ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង៕
ប្រភពពីសៀវភៅ៖ ថវិកាសង្ខេប ឆ្នាំ២០២៥
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី