SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ ស្នើឱ្យរោងចក្រ និងភាគីពាក់ព័ន្ធ ចូលរួមគាំទ្រកម្មវិធី ១,៥លាននាក់


ក្រសួងការងារ ស្នើឱ្យរោងចក្រ និងភាគីពាក់ព័ន្ធ ចូលរួមគាំទ្រកម្មវិធី ១,៥លាននាក់
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-30

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-30

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្នើដល់រដ្ឋបាលរោងចក្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការគាំទ្រកម្មវិធី ១,៥លាននាក់ និងផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់ក្រុមគោលដៅនៅតាមភូមិ/ឃុំ/ស្រុកកំណើត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ម៉ុល វិបុល ក៏បានលើកឡើងអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, អត្ថប្រយោជន៍ទទួលបានពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការផ្សព្វផ្សាយអំពីឱកាសការងារជាង ៦ម៉ឺនកន្លែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅដល់កម្មករនិយោជិតនៃរោងចក្រ SUN SHUI SHING INDUSTRIAL (CAMBODIA) CO LTD នៅខេត្តកំពង់ស្ពឺផងដែរ។

លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងការងារ ក៏បានស្នើឱ្យកម្មករនិយោជិតជួយបន្តចែករំលែកព័ត៌មានឱ្យបានទូលំទូលាយដល់កម្មករផ្សេងទៀតអំពីឱកាសការងារជាង ៦ម៉ឺនកន្លែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារទៀតផង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី