SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោងទូទាត់ QR Code រវាងកម្ពុជា-កូរ៉េ នឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសទាំងពីរ


គម្រោងទូទាត់ QR Code រវាងកម្ពុជា-កូរ៉េ នឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសទាំងពីរ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-31

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-31

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក PPCBank និង ធនាគារ Jeonbuk សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ធនាគារជាតិ បានឱ្យដឹងថាគម្រោងមួយនេះ នឹងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។

តាមការចុះផ្សាយរបស់ធនាគារជាតិ ដំណើរការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូតកម្ពុជា-កូរ៉េ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរឱ្យខ្ពស់ថែមមួយកម្រិតទៀត ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈគម្រោងដំណាក់កាលទី១នេះ ភ្ញៀវអន្តរជាតិពីប្រទេសកូរ៉េដែលមកកម្សាន្តនៅកម្ពុជា នឹងអាចប្រើប្រាស់កម្មវិធីធនាគារតាមទូរសព្ទ(JBB Mobile App) របស់ធនាគារ Jeonbuk ដើម្បីស្កេនទូទាត់នៅតាមហាងទំនិញដែលមានស្លាកសញ្ញា ខេអេចឃ្យូអរកូត គណនីប្រាក់រៀល។

គួរបញ្ជាក់ថា កម្មវិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដំណាក់កាលទី១ រវាងកូរ៉េ និងកម្ពុជា បានប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី