2024-05-18
គិត បុប្ផា
2024-05-18
គិត បុប្ផា
ភ្នំពេញ៖ ផលិតកម្មកម្សាន្ត SM Entertainment ដែលជាក្រុមហ៊ុនឈានមុខមួយនៅលើពិភពលោករបស់ប្រទេសកូរ៉េ គ្រោងវិនិយោគលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ នៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសសម្តេចធិបតីនាយករដ្ឋមន្រ្តីបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ លោក ប៉ាក សុងជីន ក៏បានលើកឡើងអំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ លើសពីនេះ ក្រុមហ៊ុនគ្រោងពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ក្នុងនោះមានកម្ពុជាផងដែរ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា វិស័យសិល្បៈកម្សាន្តដែលមានខ្សែភាពយន្តកូរ៉េ (K-Drama) និងតន្រ្តី K-Pop កំពុងពេញនិយមនៅកម្ពុជា ពិសេសចំពោះយុវវ័យ។ ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។ សម្តេចធិបតី បានជំរុញឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍កម្ពុជា ក្នុងទិសដៅសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី