2024-05-14
ទូច សូរិយា
2024-05-14
ទូច សូរិយា
ភ្នំពេញ៖ «គម្រោងដែលមានផលវិជ្ជមានចំពោះស្ត្រី និងក្មេងស្រី» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ បាគង របស់កម្ពុជា ទទួលបានពានរង្វាន់សកលថ្នាក់ក្រសួង (Global Summit of Women 2024 Roundtable Ministerial Award) ក្នុងកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែឧសភា នាទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ធនាគារជាតិកម្ពុជា និងក្រសួងកិច្ចការនារី។
ក្នុងកិច្ចប្រជុំកំពូលស្រ្តីពិភពលោកនេះ គណៈកម្មការ បានបញ្ជាក់ថា គម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី តាមរយៈប្រព័ន្ធទូទាត់បាគង ជាគម្រោងដែលផ្ដល់អត្ថប្រយោជន៍ និងរួមចំណែកក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងសហគ្រិនស្ត្រី ជាពិសេសស្ត្រីដែលរស់នៅតាមតំបន់ជនបទ។ គម្រោងនេះ បានដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី យកទៅបង្ហាញដល់អង្គប្រជុំនៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ដ្រី នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤។
គម្រោងដែលមានផលវិជ្ជមានចំពោះស្ត្រី និងក្មេងស្រីនេះ បានរួមចំណែកក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាពលរដ្ឋឌីជីថល តាមរយៈការអភិវឌ្ឍមូលធនមនុស្សផ្នែកឌីជីថល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុឌីជីថល និងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី