2026-03-06
ទូច សូរិយា
2026-03-06
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យធុរកិច្ចអឺរ៉ុប ស្វែងរកឱកាសនៅក្នុងដំណើរវិវត្តនៃសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា ដែលបច្ចុប្បន្នមានអ្នកចុះឈ្មោះតាមរយៈថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាលប្រមាណ ៣០ម៉ឺននាក់។
ក្នុងជំនួបនោះ លោក Noel Clehane អនុប្រធានក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានលើកឡើងថា យើងឃើញវឌ្ឍនភាពជាក់ស្តែង និងសមាហរណកម្មរបស់កម្ពុជា ដែលបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ខណៈដែលរដ្ឋាភិបាលកំពុងផ្តោតការធ្វើពិពិធកម្មឧស្សាហកម្ម ឆ្ពោះទៅរកផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងឧស្សាហកម្ម ជាដៃគូគន្លឹះសម្រាប់ក្រុមហ៊ុនអឺរ៉ុប ដែលស្វែងរកការផលិត សម្រាប់បម្រើទាំងទីផ្សារក្នុងស្រុក និងទីផ្សារសាកល។
ឯកឧត្តម ហែម វណ្ណឌី ក៏បានបញ្ជាក់ពីអាណត្តិកិច្ចរបស់ក្រសួងថា ការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក រួមទាំងការលើកកម្ពស់គុណភាពផលិតផលអាហារ គឺជាបេសកកម្មរបស់ក្រសួងក្នុងអាណត្តិទី៧ ក្នុងនោះ ក្រសួង បានខិតខំក្នុងការពង្រឹងស្តង់ដាផលិតផលអាហារ ពង្រីកសមត្ថភាព មន្ទីរពិសោធន៍ និងជំរុញការកែច្នៃផលិតផលកសិកម្ម។
នាឱកាសនោះ តំណាងក្រុមហ៊ុនអឺរ៉ុប បានផ្តោតការចាប់អារម្មណ៍លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគាំទ្រការវេចខ្ចប់ដែលមាននិរន្តរភាព ស្តង់ដាម្ហូបអាហារ លក្ខខណ្ឌតម្រូវឱ្យស្លាកសញ្ញាផលិតផលវាយនភ័ណ្ឌមានមេត្រីភាពបរិស្ថាន និងបរិយាបន្នហិរញ្ញវត្ថុ។ លើសពីនេះ ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ការរួមចំណែកពីផ្នែកឯកជន ក្នុងការអភិវឌ្ឍស្តង់ដាជាតិ ដូចជាស្តង់ដាស្រាអង្ករ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា។
លោក Clehane បានបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានយកចិត្តទុកដាក់ខ្ពស់ចំពោះការរួមចំណែករបស់ខ្លួនជាមួយរាជរដ្ឋាភិបាល និងស្វាគមន៍វឌ្ឍនភាពរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការធ្វើទំនើបកម្មឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលសហភាពអឺរ៉ុប ជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយក្រុមហ៊ុនអឺរ៉ុបមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្នុងការពង្រីកវត្តមាននៅក្នុងតំបន់អាស៊ាន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី