2023-11-09
គិត បុប្ផា
2023-11-09
គិត បុប្ផា
ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានបន្ដផ្ដល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដល់សិស្សានុសិស្ស និងយុវជនឆ្នើម ក្នុងការចូលរួមប្រឡងប្រជែងយក«អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» ចំនួន១៥០កន្លែង តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
អត្ថប្រយោជន៍ នៃអាហារូបករណ៍នេះ និស្សិតនឹងទទួលបានកុំព្យួទ័រយួរដៃ១គ្រឿង, ការរ៉ាប់រងថ្លៃសិក្សា១០០% ដល់ចប់បរិញ្ញាបត្រមានតម្លៃ១ម៉ឺនដុល្លារ, ទទួលបានឱកាសការងារល្អ និងប្រាក់ខែខ្ពស់ក្នុងស្ថាប័ន ក្រុមហ៊ុន ឬធនាគារ ក្រោយបញ្ចប់ការសិក្សា។
អាហារូបករណ៍នេះ ផ្ដល់ជូនសម្រាប់ជំនាញទូរគមនាគមន៍ និងបណ្ដាញ មានដូចជា ឯកទេសសន្ដិសុខសាយប័រចំនួន៣០កន្លែង និងជំនាញឯកទេសវិស្វកម្មទូរគមនាគមន៍ និងបណ្ដាញចំនួន៣៥កន្លែង។ សម្រាប់ បរិញ្ញាបត្រជំនាញវិទ្យាសាស្រ្ដកុំព្យូទ័រ មានដូចជា ឯកទេសវិស្វកម្មសុសវែរចំនួន៣០កន្លែង និង ឯកទេសវិទ្យាសាស្រ្ដទិន្នន័យចំនួន២៥កន្លែង។ ចំណែក បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល មានឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិចចំនួន៣០កន្លែងផងដែរ។
លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនបេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយ CADT ដែលមានលក្ខខណ្ឌដូចជា៖ ឆ្លងកាត់ការប្រឡងប្រជែងលលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស និងជាសិស្សដែលទទួលបានលទ្ធផលនិទ្ទេស A B ឬ C ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣។
គួរបញ្ជាក់ថា ការប្រឡងធ្វើឡើងចំនួន២ដំណាក់កាល តាមរយៈកុំព្យូទ័រ និងធ្វើការសម្ភាស ដើម្បីពិនិត្យលើឆន្ទៈរបស់បេក្ខជន។ ចំពោះការចុះឈ្មោះ គឺចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី