2024-12-14
គិត បុប្ផា
2024-12-14
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំជំនួបរវាងក្រុមហ៊ុន Plug and Play និងធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា ដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា ទទួលបានការចែករំលែកបទពិសោធទាក់ទងនឹងការអភិវឌ្ឍធុរកិច្ចថ្មីពីអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play របស់សហរដ្ឋអាម៉េរិក។
កម្មវិធីជំនួបខាងលើនេះ នឹងរៀបចំឡើង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣:០០រសៀលតទៅ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ ចុះផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឱ្យដឹងថា សាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថល ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីជំនួបខាងលើនេះ អាចចុះឈ្មោះចូលរួម តាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/register។
ក្រុមហ៊ុន Plug and Play គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ធុរកិច្ចថ្មីឌីជីថលដ៏ល្បីមួយរបស់សហរដ្ឋអាម៉េរិក មានទីស្នាក់ការកណ្តាលនៅ Silicon Valley ដែលជាមជ្ឈមណ្ឌលប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងល្បីល្បាញកម្រិតពិភពលោក នៅក្នុងរដ្ឋ California៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី