2024-05-09
គិត បុប្ផា
2024-05-09
គិត បុប្ផា
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» កំពុងស្វែងរកអ្នកតម្រង់ទិស ដែលមានបំណងសិក្សាបន្ថែមអំពីវិធីសាស្ត្រក្នុងការតម្រង់ទិស លើកស្ទួយសហគ្រិនភាពបច្ចេកវិទ្យាស្អាត ចូលរួមចំណែកការពារបរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការតម្រង់ទិសដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងកម្មវិធីពន្លឿនអាជីវកម្ម GCIP Cambodia រដូវកាលទី២។
បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» អ្នកតម្រង់ទិស នឹងរួមចំណែកដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រ និងណែនាំដល់ការចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលចូលរួមក្នុងកម្មវិធីនេះ។ ចំពោះសាធារណជន ដែលមានចំណាប់អារម្មណ៍ចែករំលែកចំណេះដឹង និងសិក្សាបន្ថែមក្នុងកម្មវិធីនេះ អាចដាក់ពាក្យមកកាន់ https://bit.ly/GCIP_Mentor_Cohort_2 ។
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» គឺជាភ្នាក់ងារអនុវត្តគម្រោង «ពន្លឿននវានុវត្តន៍ និងសហគ្រិនភាពបច្ចេកវិទ្យាស្អាតក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (GCIP Cambodia)»។ ចំណែក GCIP Cambodia រដូវកាលទី២ គឺជាកម្មវិធីរយៈពេល ៦ខែ ដែលមានគោលបំណងគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា រួមទាំងផ្តល់ជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាស្អាត ដែលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG) និងហានិភ័យក្នុងការពង្រីកអាជីវកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី