SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«កម្មវិធីប្រកួតអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤» បានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី


«កម្មវិធីប្រកួតអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤» បានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈបច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិ លើផលិតផលគ្រាប់ស្វាយចន្ទីផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៦ មិថុនា។

នៅក្នុងឱកាសបិទ«កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» ឯកឧត្តម អ៊ួង កុសល បានបន្តថា កម្មវិធីប្រកួតប្រជែងនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ដែលបានបង្កើតនូវឱកាសសម្រាប់សហគ្រាស សិប្បករ រោងចក្រ អ្នកកែច្នៃទាំងអស់ឱ្យបានចូលរួមប្រកួតប្រជែង និងបន្ថែមរសជាតិលើផលិតផល។

កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ នេះ គឺមានក្រុមហ៊ុនចំនួន៨ ដែលទទួលបានពានរង្វាន់ជ័យលាភី រួមមាន៖ ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ, ក្រុមហ៊ុន Mirarth Agri Tech Co.Ltd មកពីខេត្តកំពង់ធំ, សហគ្រាស កម្ពុជាណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តកំពង់ធំ, សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក មកពីខេត្តកំពង់ស្ពឺ, សហគ្រាស វេហាស៍ ជូស៍ ឯ.ក មកពីខេត្តបន្ទាយមានជ័យ, សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ មកពីខេត្តកំពង់ធំ, សហគ្រាស ៣កូអេកូ មកពីខេត្តកំពង់ធំ និងសិប្បកម្មគ្រាប់ស្វាយចន្ទី ចំការលើ ឡឹង ម៉ានុត មកពីចំការលើខេត្តកំពង់ចាម។

គួរជម្រាបថា កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងលើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាបច្ចេកទេសការកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ចការកែច្នៃគ្រាប់ស្វាយចន្ទី ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី