SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនអាម៉េរិកចំនួន១៥ ចង់វិនិយោគលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញផលិតផលកម្ពុជា ទៅទីផ្សារអាម៉េរិក


ក្រុមហ៊ុនអាម៉េរិកចំនួន១៥ ចង់វិនិយោគលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញផលិតផលកម្ពុជា ទៅទីផ្សារអាម៉េរិក
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-14

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-14

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនរបស់អាម៉េរិកចំនួន១៥ មានបំណងមកវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារនៅសហរដ្ឋអាម៉េរិក។ នេះបើតាមការលើកឡើងរបស់ ភាគីតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ក្នុងជំនួបជាមួយ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនសហរដ្ឋអាម៉េរិកចំនួន១៥ នោះរួមមាន៖ ក្រុមហ៊ុន Plug and Play, ក្រុមហ៊ុន Napa Global Trade, ក្រុមហ៊ុន GuestOS, ក្រុមហ៊ុន CK One Marketing, Inc., ក្រុមហ៊ុន Bioport Korea, Inc., ក្រុមហ៊ុន PT. Primo Solusi Indo Raya, ក្រុមហ៊ុន Michael Associate and Consulting, ក្រុមហ៊ុន Jasmine Couture, ក្រុមហ៊ុន JHC Food Industries SDN BHD, ក្រុមហ៊ុន California State University, Fullerton (CSUF), ក្រុមហ៊ុន Water Buffalo Pictures (WBP), ក្រុមហ៊ុន Funan Trading Company (FTC), ក្រុមហ៊ុន MK Express., ក្រុមហ៊ុន Youlaboun INC និងក្រុមហ៊ុន King Dynasty Investment Co.,Ltd។

គួរបញ្ជាក់ថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក និងតំណាងក្រុមហ៊ុនសហរដ្ឋអាម៉េរិកចំនួន១៥ នេះ បានពិភាក្សាកិច្ចការវិនិយោគនៅកម្ពុជា ជាមួយ ឯកឧត្តម បួន សារៈមុនី កាលពីថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី