2025-05-30
ឃី ភារៈ
2025-05-30
ឃី ភារៈ
ភ្នំពេញ៖ Juice jacking គឺសំដៅទៅលើការគំរាមកំហែងសាយប័រ ដែលក្រុមអ្នកវាយប្រហាររៀបចំធ្វើឧបករណ៍ដំឡើងមេរោគ ឬលួចទិន្នន័យក្លែងបន្លំជាឧបករណ៍សាកថ្ម ហើយដាក់ដំឡើងនៅសាធារណៈដើម្បីចម្លងមេរោគ លួចទិន្នន័យពីស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិក របស់ជនរងគ្រោះដែលប្រើប្រាស់វាដើម្បីសាកថ្ម។
វិធីសាស្ត្រនៃការវាយប្រហារ juice jacking កើតឡើងនៅពេលដែលក្រុមអ្នកវាយប្រហារលួចកែប្រែឧបករណ៍សាកថ្មនៅតាមទីសាធារណៈ ដើម្បីដំឡើងកម្មវិធីមេរោគដែលអាចទាញយកទិន្នន័យពីឧបករណ៍ដែលបានភ្ជាប់។ ឧបករណ៍ទាំងនេះ អាចបញ្ចូលមេរោគទៅក្នុងទូរសព្ទឬឧបករណ៍អេឡិចត្រូនិករបស់យើង ដើម្បីលួចយកព័ត៍មានផ្ទាល់ខ្លួន។
ដើម្បីការពារការវាយប្រហារ Juice Jacking កម្ពុជាឆ្ពោះទោកាន់ឌីជីថល បានប្រាប់ពីវិធីសាស្រ្តចំនួន ២គឺ ទី១. ចៀសវាងការប្រើឧបករណ៍សាកថ្មនៅទីសាធារណៈ ដែលអ្នកមិនស្គាល់ឬមិនទុកចិត្ត និងទី២. ត្រូវប្រើប្រាស់តែឧបករណ៍សាកថ្មផ្ទាល់ខ្លួនឬដុំសាកថ្មចល័ត (power bank) ដែលជាកម្មសិទ្ធិរបស់អ្នកផ្ទាល់ដោយអាចឆែក និងជឿជាក់បានថាមិនមានអ្នកណាមកលួចកែប្រែឬដំឡើងកម្មវិធីមេរោគ ដើម្បីលួចទិន្នន័យរបស់អ្នកឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី