2024-04-16
ទូច សូរិយា
2024-04-16
ទូច សូរិយា
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ចាប់ពីខែមករា ដល់ខែមីនា ក្នុងឆ្នាំ២០២៤ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មជាង ១២,៤៩ពាន់លានដុល្លារ កើនឡើងបាន ១១,៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលទំហំពាណិជ្ជកម្មមានជាង ១១,១៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម ដែលកម្ពុជាសម្រេចបានជាង ១២,៤៩ពាន់លានដុល្លារ ក្នុងនោះ កម្ពុជា សម្រេចបានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាង ៦,២៦ពាន់លានដុល្លារ កើនឡើង ១៨% បើធៀបនឹងរយៈពេល ៣ខែក្នុងឆ្នាំ២០២៣ ខណៈដែលទំនិញនាំចូលមានទំហំជាង ៦,២៣ពាន់លានដុល្លារ កើនបាន ៦,៤% ។
តាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រទេសដែលកម្ពុជា នាំចេញនិងនាំចូលទំនិញច្រើនជាងគេ ក្នុងរយៈពេល ៣ខែឆ្នាំ២០២៤ រួមមាន៖ ប្រទេសចិន កម្ពុជាសម្រេចបានជាង ៣,២១ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបានទំហំជាង ២,៣២ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានជាង ២,០៤ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបានជាង ១,១២ពាន់ដុល្លារ និងមានប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ថា ទំនិញដែលកម្ពុជា នាំចេញមានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូល រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី