SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ប្រមុខការពារជាតិកម្ពុជា៖ មិនដែលមានក្បួនទ័ពណា ដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ


ប្រមុខការពារជាតិកម្ពុជា៖ មិនដែលមានក្បួនទ័ពណា ដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឆ្លើយតបទៅកាន់យោធាថៃថា៖ «យុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅ ត្រូវតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ»។

ការឆ្លើយតបរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ធ្វើឡើងក្រោយយោធាថៃចោទថា៖ «កម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ»។ បន្ថែមពីលើសំណេរខាងលើនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានចោទសួរទៅកាន់យោធាថៃផងដែរ ថា «ឬមួយកងទ័ពថៃ រៀនយុទ្ធវិធី ខុសពីកម្ពុជា?»។

រដ្ឋមន្រ្តីក្រសួងការពារជាតិ ក៏បានបញ្ជាក់ពីជំហរកម្ពុជាថា ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ និងចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ «យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ»។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599