2024-07-22
ទូច សូរិយា
2024-07-22
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន TIRECYCLE POWER HOLDINGS របស់សហរដ្ឋអាម៉េរិក កំពុងស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យថាមពលដែលមានសក្តានុពលសំខាន់ៗនៅកម្ពុជា។ នេះជាលើកឡើងរបស់លោក Tuan Ba អនុប្រធាននៃក្រុមហ៊ុន TIRECYCLE POWER HOLDINGS ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា។
ក្នុងជំនួបកិច្ចពិភាក្សានេះ ឯកឧត្តម យុន ហេង ក៏បានបញ្ជាក់អំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់សកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក Tuan Ba បានឱ្យដឹងថា ក្រុមហ៊ុន នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសនឹងធ្វើឱ្យកាន់តែប្រសើរនាពេលអនាគត។ ជាមួយគ្នានេះ ឯកឧត្តម យុន ហេង ក៏អរគុណចំពោះគណៈប្រតិភូក្រុមហ៊ុន TIRECYCLE POWER HOLDINGS ដែលបានជ្រើសរើសកម្ពុជាជាទិសដៅក្នុងការបំពេញទស្សនកិច្ចស្វែងរកឱកាសវិនិយោគ និងបានបង្ហាញនូវស្មារតីស្វាគមន៍ជានិច្ចសម្រាប់រាល់កិច្ចសហប្រតិបត្តិការនានានៅថ្ងៃខាងមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី