SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី៖ សម្រាប់វិស័យកសិអាហារ មានការងារសំខាន់ពីរដែលត្រូវពង្រឹង ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស


ឯកឧត្តម ហែម វណ្ណឌី៖ សម្រាប់វិស័យកសិអាហារ មានការងារសំខាន់ពីរដែលត្រូវពង្រឹង ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា សម្រាប់វិស័យកសិអាហារ ការងារសំខាន់ពីរដែលត្រូវពង្រឹង ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេស ដោយការងារសំខាន់ពីរដែលត្រូវពង្រឹងគឺ ការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស ដែលកសិករផ្តោតលើការដាំដុះឱ្យត្រូវតាមស្តង់ដារ។

ក្នុងការអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ក្រោមប្រធានបទ «ការផ្គត់ផ្គង់ទីផ្សារដើម្បីឆ្លើយតបនឹងកំណើនតម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញ៖ កាលានុវត្តភាពសម្រាប់វិស័យកសិអាហារនៅកម្ពុជា» ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្តថាក្រៅពីកសិករ ដើម្បីទាក់ទាញការវិនិយោគ សម្រាប់វិស័យកសិអាហារ អ្នកកែច្នៃត្រូវធានាថាការផលិតនិងការវេចខ្ចប់មានគុណភាព និងសុវត្ថិភាព, ហើយការធ្វើទីផ្សារ លក់ និងចែកចាយ ត្រូវបានអនុវត្តដោយភ្នាក់ងារឯកទេស ក្នុងខ្សែច្រវាក់តម្លៃដែលមានភាពប្រទាក់ក្រឡាមួយ។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា៖ «វិស័យកសិកម្មនៅតែជាវិស័យគន្លឹះនៃសេដ្ឋកិច្ចកម្ពុជា។ មនុស្សនៅតែត្រូវការទទួលទានអាហារ ប៉ុន្តែពួកគាត់មានការរំពឹងទុកកាន់តែខ្ពស់ថា អាហារដែលពួកគាត់ទទួលទានត្រូវតែមានគុណភាព និងសុវត្ថិភាព។ នេះជាបញ្ហាប្រឈម ហើយក៏ជាឱកាសសម្រាប់ការអភិវឌ្ឍវិស័យកសិអាហារដែលផ្តល់តម្លៃបន្ថែមខ្ពស់ផងដែរ។»

បន្ថែមលើនេះ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តស្តង់ដារ និងការធានាគុណភាព ថាជាមូលដ្ឋានគ្រឹះនៃភាពប្រកួតប្រជែង ព្រមទាំងភាពចាំបាច់នៃការប្រមូលផ្តុំ ដែលកសិករ និងសហគ្រាសផលិត អាចធានាចីរភាពនៃបរិមាណផ្គត់ផ្គង់ ដើម្បីបំពេញលក្ខខណ្ឌតម្រូវជាក់លាក់របស់អ្នកទិញ។

គួរបញ្ជាក់ថាវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា២០២៥ ត្រូវបានរៀបចំឡើងពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី