2024-11-14
ហ៊ត គឹមលី
2024-11-14
ហ៊ត គឹមលី
ភ្នំពេញ៖ ការជឿនលឿននៃបច្ចេកវិទ្យារបស់ AI បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកព័ត៌មានក្លែងក្លាយ ដោយការវិភាគខ្លឹមសារសម្រាប់គំរូដែលអាចបង្ហាញព័ត៌មានមិនពិត ផ្ទៀងផ្ទាត់ប្រភព និងជួយកំណត់ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមអ៊ីនធឺណិត។ ខាងក្រោមនេះ ជារបៀបដែលវាដំណើរការ និងបច្ចេកទេសមួយចំនួនដែល AI ប្រើសម្រាប់ពិនិត្យ និងវិភាគព័ត៌មានមិនពិត ឬគ្មានប្រភពច្បាស់លាស់៖
ទី១. ការវិភាគខ្លឹមសារជាមួយ NLP (Natural Language Processing)៖ AI ប្រើ NLP ដើម្បីកំណត់អត្តសញ្ញាណគំរូព័ត៌មានក្លែងក្លាយ ដោយប្រៀបធៀបការអះអាងជាមួយប្រភពដែលគួរឱ្យទុកចិត្ត និងច្បាស់លាស់។
ទី២. ប្រភព និងរូបភាពផ្ទៀងផ្ទាត់៖ AI ប្រើភាពឆ្លាតរបស់វាធ្វើការវាយតម្លៃ ទៅលើប្រភព និងរូបភាព ឬវីដេអូដោយវាអាចធ្វើការវិភាគធាតុដូចជាពន្លឺ ពណ៌ ឬសម្លេងនៅក្នុងវីដេអូ។
ទី៣. ការវិភាគបណ្តាញសង្គមសម្រាប់ការរីករាលដាល៖ដោយពិនិត្យមើលពីរបៀប ឬមូលហេតុ នៅលើបណ្តាញសង្គមដោយកំណត់អត្តសញ្ញាណ និងវិភាគថាជា bot ឬក៏ជាព័ត៌មានក្លែងក្លាយ។
ទី៤. AI តាមដាន និងរកមើលសកម្មភាពដែលខុសប្រក្រតីដែលលីងជាមួយ Bot ឬព័ត៌មានមិនពិត និងផ្ទៀងផ្ទាត់រវាងអ្នកប្រើប្រាស់ពិត និងគណនីក្លែងក្លាយ។
ទី៥៖ ភាពឆ្លាតវៃរបស់ AI អាចរកឃើញ ពេលវេលាជាក់ស្តែង វាស់ស្ទង់លទ្ធភាពនៃមាតិកាដែលរីករាលដាល ឆ្លើយតបជាមុន និងកំណត់លើព័ត៌មានក្លែងក្លាយដែលអាចកើតមានភ្លាមៗ។
ទី៦. AI បង្កើនល្បឿនដំណើរការពិនិត្យការពិតដោយកំណត់អត្តសញ្ញាណខ្លឹមសារដែលគួរឱ្យសង្ស័យ និងសង្ខេបអត្ថបទស្មុគស្មាញសម្រាប់ការពិនិត្យរបស់មនុស្ស។
តួនាទីរបស់ AI ក្នុងការស្វែងរកព័ត៌មានក្លែងក្លាយគឺមានការវិវឌ្ឍឥតឈប់ឈរ ហើយនៅពេលដែលទាំងយុទ្ធសាស្ត្រព័ត៌មានក្លែងក្លាយ និងបច្ចេកវិទ្យាស្វែងរកកាន់តែទំនើប AI នឹងបន្តដើរតួយ៉ាងសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃព័ត៌មាន ដោយរួមផ្សំជាមួយការត្រួតពិនិត្យរបស់មនុស្ស ដើម្បីបកស្រាយបរិបទស្មុគ្រស្មាញ និងវប្បធម៌ដែលប្រព័ន្ធស្វ័យប្រវត្តិអាចនឹងខកខាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី