SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឱកាសសិក្សាវគ្គ«គ្រប់គ្រងនិងប្រើប្រាស់ទិន្នន័យបែបឌីជីថល» ដោយឥតគិតថ្លៃលើមុខវិជ្ជាចំនួន៨


ឱកាសសិក្សាវគ្គ«គ្រប់គ្រងនិងប្រើប្រាស់ទិន្នន័យបែបឌីជីថល» ដោយឥតគិតថ្លៃលើមុខវិជ្ជាចំនួន៨
A+ A-

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ពុជា 4.0 និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ផ្តល់វគ្គបណ្តុះបណ្តាលខ្លីស្តីអំពី៖«អក្ខរកម្មឌីជីថល» ដោយឥតគិថ្លៃដល់សាធារណជនទូទៅ លើមុខវិជ្ជាចំនួន៨ ដែលនឹងការគ្រប់គ្រងនិងប្រើប្រាស់ទិន្នន័យបែបឌីជីថល។ វគ្គសិក្សានេះមានរយៈពេល ២១ម៉ោងក្នុងមួយវគ្គ នៅអគារ The Kampus ទុលមុខនឹងស្ពានអាកាស៦០ម៉ែត្រ ដែលកំពុងសាងសង់ និងត្រូវបានបែងចែកជាពីរវេនផ្សេងគ្នា ដោយក្នុងនោះសម្រាប់វគ្គទី១ ចូលរៀននៅថ្ងៃទី៩-១៩ និងវគ្គទី២ ចូលរៀននៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣។

មុខវិជ្ជាទាំង៨ ដែលនឹងសិក្សានោះ រួមមាន៖ ការប្រមូលទិន្នន័យ(Deta Collection), ការចងក្រងទិន្ន័យ(Deta Documentation), ការកំណត់ការចែករំលែក និងការអនុញ្ញាតឱ្យចូលប្រើប្រាស់ទិន្នន័យ (Long-Term Preservation and Archiving of Deta), ប្រព័ន្ធគ្រប់គ្រងឯកសារ (Document Management System), ការគ្រប់គ្រង និងរៀបចំទិន្នន័យ (Deta Management and Visualization), ឧបករណ៍ប្រើប្រាស់សម្រាប់ការវិភាគទិន្ន័យ (Data Analysis Tools) និងការវិភាគដោយប្រើម៉ូឌែល Regression (Regression Modeling in Practice)។

វគ្គបណ្តុះបណ្តាលខ្លីស្តីអំពី៖«អក្ខរកម្មឌីជីថល» ដែលគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមូនិធីនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូនិធី ស.អ.) នេះ មានចំនួនកំណត់ដែលសាធារណៈជនអាចចុះឈ្មោះសិក្សាតាមតំណភ្ជាប់នេះ ៖https://bit.ly/3L7EN4F ឱ្យបានត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧យប់ ឬតាមទូរស័ព្ទលេខ៖ ០៨១ ៧៣៩ ៩៨៦។

សូមបញ្ជាក់ផងដែរថា កន្លងមក មជ្ឈមណ្ឌលកម្ពុជា 4.0 និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានចូលរួមបណ្តុះបណ្តាលកម្មវិធីសិក្សាខ្លីទាក់ទងនឹងចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល ឬបច្ចេកវិទ្យាឌីជីថលនេះដល់សិក្ខាកាមរាប់ម៉ឺននាក់រួចមកហើយ ទាំងការកិស្សាផ្ទាល់ និងតាមប្រព័ន្ធអនឡាញ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599