2024-05-02
SME News
2024-05-02
SME News
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងធ្វើបទបង្ហាញ«គម្រោងព្រែកជីកហ្វូណនតេជោ» ដល់សិស្សនិស្សិត សាស្ត្រាចារ្យ និងសាធារណជន នៅសាលាតិចណូ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ចាប់ពីម៉ោង៩ព្រឹក តទៅ។
ការធ្វើបទបង្ហាញនេះ ដើម្បីបង្ហាញដល់សាធារណជនឱ្យបានជ្រាបនិងឈ្វេងយល់កាន់តែច្បាស់អំពីគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តមួយនេះ ដែលបាននិងកំពុងផ្ទុះការចាប់អារម្មណ៍កាន់តែច្រើនពីមហាជន ដែលខ្លះបានលើកឡើងថាជាគម្រោងមួយ ជួយជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានសម្រាប់ពលរដ្ឋរស់នៅតាមដងព្រែកជីកនេះ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិជារួម ខណៈដែលមានបុគ្គលមួយចំនួនតូចបានមើលឃើញនឹងនាំជាគុណវិបត្តិទៅវិញចំពោះការជីកព្រែកហ្វូណនតេជោនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងជាច្រើនលើកច្រើនសាថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋរស់នៅតាមដងព្រែក, ជួយស្រោចស្រពនិងផ្ដល់ទឹកប្រើប្រាស់នៅតំបន់ភាគនិរតី និងបង្កើនទិន្នផលជលផល, វិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងឡូជីស្ទីកកម្ពុជា ដែលសុទ្ធសឹងជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សូមជម្រាបផងដែរថា ព្រែកជីកហ្វូណនតេជោនេះ ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប និងគ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារ ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ ព្រែកជីកនេះ គឺមានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប និងមានទទឹងខាងលើ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ។ គម្រោងព្រែកជីកហ្វូណនតេជោនេះ គ្រោងសាងសង់រយៈពេល ០៤ឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី