SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ត្រឹមដើមឆ្នាំ២០២៤ ធុរជន និងវិនិយោគិនវៀតណាមចំនួន ៥០ក្រុមហ៊ុន កំពុងប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា


ត្រឹមដើមឆ្នាំ២០២៤ ធុរជន និងវិនិយោគិនវៀតណាមចំនួន ៥០ក្រុមហ៊ុន កំពុងប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ គិតត្រឹមដើមឆ្នាំ២០២៤នេះ មានធុរជន និងវិនិយោគិនវៀតណាមចំនួន ៥០ក្រុមហ៊ុន កំពុងធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគលើវិស័យផ្សេងៗ នៅកម្ពុជា ក្នុងនោះក៏មានសកម្មភាពធុរកិច្ចលើវិស័យកសិកម្មផងដែរ។ នេះបើតាមការឱ្យដឹងរបស់សភាពាណិជ្ជកម្មកម្ពុជា ពីកិច្ចពិភាក្សារវាងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងទីប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកអនុប្រធានបេសកកម្ម នៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។ 

បើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ កិច្ចពិភាក្សារវាងកម្ពុជា និងវៀតណាម បានធ្វើឡើងក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគនានា រវាងធុរជន និងវិនិយោគិនរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ ក៏បានចែករំលែកព័ត៌មានពាណិជ្ជកម្ម វិនិយោគ និងបរិយាកាសធុរកិច្ចកម្ពុជា-វៀតណាម នាពេលអនាគតផងដែរ។ 

ក្នុងកិច្ចពិភាក្សាដដែល បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានចំនួន ១១ ពាន់លានដុល្លារ និង ៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈគិតត្រឹម២០២៤ ធុរជន និងវិនិយោគិន វៀតណាមមានចំនួន ៥០ក្រុមហ៊ុន កំពុងប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងសកម្មភាពធុរកិច្ចលើវិស័យកសិកម្មជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី