SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ការគាំទ្រដល់គម្រោងអគារជាប់គាំង និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ម្ចាស់គម្រោង


រដ្ឋបាលខេត្តព្រះសីហនុ ផ្តល់ការគាំទ្រដល់គម្រោងអគារជាប់គាំង និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ម្ចាស់គម្រោង
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-01

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-01

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ផ្តល់ការគាំទ្រដល់គម្រោងអគារជាប់គាំង និងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ម្ចាស់គម្រោង ក្នុងនោះម្ចាស់អគារឬម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវស្នើសុំកម្មវិធីពិសេសជំរុញការវិនិយោគឱ្យបានគ្រប់ៗគ្នាដោយមិនមានបង់ថវិកានោះឡើយ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់អគារជាប់គាំងដែលមិនទាន់បានដាក់ពាក្យស្នើសុំនៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយម្ចាស់អគារឬក៏ម្ចាស់ក្រុមហ៊ុន អាចស្នើសុំមកក្រុមការងារដើម្បីទទួលបានការលើកទឹកចិត្ត។

ការលើកទឹកចិត្តនេះ គឺចំពោះពន្ធលើអចលនទព្យសម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល ដែលផុតកំណត់នៅដំណាច់ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងក្នុងខេត្តព្រះសីហនុ ដែលសាងសង់ចាប់ពីឆ្នាំ២០១៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី