SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហេង សួរ ស្នើឱ្យធនាគារពិភពលោក ជំរុញការផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកម្ពុជា ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ច


ឯកឧត្តម ហេង សួរ ស្នើឱ្យធនាគារពិភពលោក ជំរុញការផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកម្ពុជា ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ច
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-07

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-07

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យធនាគារពិភពលោក នឹងបន្តជួយជំរុញការផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលបន្តរក្សាកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ហេង សួរ ស្នើបែបនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្នុងពិធីប្រកាសនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា គម្រោងនេះ មានគោលបំណងពង្រឹងគុណភាពជំនាញ និងឆ្លើយតបនឹងកម្លាំងពលកម្មកំពុងបំពេញការងារ និងកម្លាំងពលកម្មថ្មី ដែលទើបចូលមកដល់ទីផ្សារការងារ តាមរយៈការបង្កើនគុណភាពជំនាញ និងការផ្តល់ព័ត៌មាន ក៏ដូចជាការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារកាន់តែប្រសើរ។ រដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា គម្រោងនេះ ត្រូវអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ ជាគម្រោងអភិវឌ្ឍន៍ជំនាញទី១ ដែលក្រសួងការងារ បានទទួលការគាំទ្រឥណទានសម្បទាន និងហិរញ្ញប្បទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោក។

រដ្ឋមន្ត្រីក្រសួងការងារ ក៏បានគូសបញ្ជាក់ថា ផ្អែកតាមការបម្រែបម្រួលនិន្នាការ និងសុទិដ្ឋិនិយមនៃការរីកចម្រើននៃឧស្សាហូបនីយកម្មសកល «គម្រោងជំនាញការងារកាន់តែប្រសើរ» នេះ ត្រូវរៀបចំឡើង និងអនុវត្តស្របគ្នាជាមួយនឹង «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក» និង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី