SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យទូងស្គរ និងបាញ់កាំជ្រួចគ្រប់ទីកន្លែង ពេលបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ» នាថ្ងៃទី០៥ សីហាខាងមុខ!


សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យទូងស្គរ និងបាញ់កាំជ្រួចគ្រប់ទីកន្លែង ពេលបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ» នាថ្ងៃទី០៥ សីហាខាងមុខ!
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-29

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-29

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើដល់រាជរដ្ឋាភិបាលឱ្យមានការទូងស្គរ និងបាញ់កាំជ្រួចគ្រប់ទីកន្លែង នាថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ ដែលជាថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តក្នុងការអនុវត្តគម្រោងមួយនេះ។ សម្តេចតេជោស្នើដូច្នេះ ក្នុងគ្រាដែលសម្ដេចអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថា «ព្រែកជីកហ្វូណនតេជោ» គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ប្រយោជន៍យ៉ាងធំធេងដល់កម្ពុជា រួមមាន៖ ចំណេញការចំណាយថ្លៃដឹកជញ្ជូន ចំណេញលើការប្រកួតប្រជែងតម្លៃ បង្កើនប្រព័ន្ធស្រោចស្រព រំដោះទឹកជំនន់ ជំរុញវិស័យទេសចរណ៍ និងពង្រឹងឯករាជ្យភាពនយោបាយលើការដឹកជញ្ជូន។ ព្រែកជីកហ្វូណនតេជោ ក៏នឹងបង្កើតឱកាសរាប់ម៉ឺនឆ្នាំដល់កម្ពុជា ក្នុងការធានាផ្លូវដឹកជញ្ជូនទៅកាន់សមុទ្រដោយខ្លួនឯង មិនចាំបាច់ឆ្លងកាត់ប្រទេសដទៃ។ នេះជាប្រសាសន៍សម្តេចតេជោប្រធានព្រឹទ្ធសភា។

ព្រែកជីក ដែលនឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី០៥ សីហា ខាងមុខនេះ នឹងក្លាយជាប្រព័ន្ធអេកូឡូស៊ីមួយដ៏ធំសម្រាប់ទិសនិរតីរបស់កម្ពុជា ដែលជួយបំពេញបន្ថែមឱ្យមានការទប់ស្កាត់ និងបម្រែបម្រួលអាកាសធាតុ ព្រមទាំងបង្កើតស្ថានភាពបៃតងគ្រប់រដូវកាលផងដែរ។ នេះជាក្តីរំពឹងរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបន្តថា ព្រែកជីកនេះ នឹងជួយពង្រីកការដាំដុះនៅទិសនិរតីឱ្យទទួលបានផលនេសាទ និងវារីវប្បកម្ម ព្រមទាំងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងលំហូរទឹកទន្លេមេគង្គឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី