2024-07-28
ហាក់ ហេងឃីម
2024-07-28
ហាក់ ហេងឃីម
ភ្នំពេញ៖ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា រំពឹងថា កម្មវិធីទូរសព្ទបាគងសម្រាប់ទេសចរ (Bakong Tourists App) នឹងក្លាយជាផលិតផលទេសចរថ្មីមួយទៀតក្នុងការបង្កើនភាពទាក់ទាញដល់ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា បន្ថែមពីផលិតផលទេសចរណ៍វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលកម្ពុជាមានស្រាប់។ លោកជំទាវ ជា សិរី បានលើកឡើងដូច្នេះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពី ការអភិវឌ្ឍកម្មវិធីទូរសព្ទបាគងសម្រាប់ទេសចរ (Bakong Tourists App) នៅធនាគារជាតិ ជាមួយក្រុមធុរជនក្នុងវិស័យទេសចរណ៍ និងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លោកជំទាវ ជា សិរី បន្តថា «បាគងសម្រាប់ទេសចរ» នឹងជួយលើកកម្ពស់កិត្យានុភាពជាតិមួយកម្រិតទៀត តាមរយៈការផ្តល់ឱ្យភ្ញៀវអន្តរជាតិនូវបទពិសោធទូទាត់តាមឌីជីថលថ្មី ទំនើប និងជឿនលឿន។ នេះបើតាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូល និងស្វែងរកកិច្ចសហការ ដើម្បីអភិវឌ្ឍន៍កម្មវិធីទូរសព្ទបាគងសម្រាប់ទេសចរ សំដៅរួមចំណែកជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលឱ្យភ្ញៀវអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ឌីជីថលបានកាន់តែងាយស្រួល។ តាមរយៈកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធ បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការ ដើម្បីពន្លឿនដំណើរការអភិវឌ្ឍន៍កម្មវិធីនេះ ឱ្យឈានទៅសម្រេចបានរួចរាល់ និងដាក់ឱ្យដំណើរការនាពេលឆាប់ៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី