2025-03-23
ឃី ភារៈ
2025-03-23
ឃី ភារៈ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារអភិវឌ្ឍន៍កសិកម្មចិន (ADBC) ជំរុញការនាំចេញកសិផលកម្ពុជា មកទីផ្សារប្រទេសចិន តាមរយៈការផ្តល់សេវាកម្មធនាគារ ជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តរវាងធនាគារទាំងពីរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
តាមសេចក្តីប្រកាសរបស់ ARDB ការចុះ MoU ខាងលើនេះ ក៏មានគោលបំណងជំរុញភាពជាដៃគូ តាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការសេវាកម្មធនាគារលើការអភិវឌ្ឍវិស័យកសិកម្ម និងជំរុញការវិនិយោគមកកម្ពុជាផងដែរ។ ធនាគារទាំងពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការជំរុញហិរញ្ញប្បទានបៃតង ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងចូលរួមសិក្សាស្រាវជ្រាវរួមគ្នា ព្រមទាំងលើកកម្ពស់គំនិតផ្តួចផ្តើមនៃ APRACA ដោយពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធ រវាងបុគ្គលិក តាមរយៈទស្សនកិច្ចសិក្សាជាដើម។
គួរបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងធានាគារទាំពីរ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ឯកឧត្តម Zhan Dongsheng ប្រធានធនាគារ ADBC ព្រមទាំងថ្នាក់ដឹកនាំ នៃធនាគារទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី