SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងកសិកម្ម៖ តម្លៃស្រូវឆ្នាំនេះ មិនខ្ពស់ដូចឆ្នាំ២០២៣ តែល្អប្រសើរជាងតម្លៃកាលពីឆ្នាំ២០២០-២០២២


អ្នកនាំពាក្យក្រសួងកសិកម្ម៖ តម្លៃស្រូវឆ្នាំនេះ មិនខ្ពស់ដូចឆ្នាំ២០២៣ តែល្អប្រសើរជាងតម្លៃកាលពីឆ្នាំ២០២០-២០២២
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទោះតម្លៃស្រូវក្នុងឆ្នាំ២០២៤ មិនខ្ពស់ដូចឆ្នាំ២០២៣ក៏ដោយ តែនៅល្អប្រសើរជាងតម្លៃកាលពីឆ្នាំ២០២០ ២០២១ និង២០២២។

តាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តម្លៃស្រូវក្នុងឆ្នាំ២០២៤ មានការធ្លាក់ចុះជាងឆ្នាំ២០២៣ ដោយសារឥណ្ឌាបានប្រកាសបើកការនាំចេញអង្ករឡើងវិញ ស្របពេលដែលផលិតកម្មមកពីបណ្តាប្រទេសផលិតស្រូវនានា មានការកើនឡើងបើធៀបនឹងឆ្នាំ២០២៣ បានធ្វើឱ្យថ្លៃស្រូវនៅលើទីផ្សារអន្តរជាតិចាប់ផ្តើមវិលទៅរកប្រក្រតីភាពរបស់ខ្លួនវិញ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ តម្លៃស្រូវមានភាពល្អប្រសើរ ដោយសារឥណ្ឌាបិទការនាំចេញអង្ករ ដែលធ្វើឱ្យបរិមាណផ្គត់ផ្គង់អង្ករនៅលើទីផ្សារពិភពលោកថយចុះភ្លាមៗ ដោយមិនបានព្រាងទុក និងបានរុញឱ្យតម្លៃស្រូវហក់ឡើងក្នុងអត្រាខ្ពស់មិនដែលធ្លាប់មានពីមុនមក បូករួមទាំងថ្លៃស្រូវក្នុងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា នៅពេលនេះ តម្លៃស្រូវOM បានរំកិលមកកៀកនឹងថ្លៃស្រូវក្រអូបជាលើកដំបូង សូម្បីតែស្រូវប្រភេទផ្សេងទៀត ដូចជានាងអំ នាងអុក ក្រសាំងទាប ដែលធ្លាប់តែស្ថិតក្នុងរង្វង់៨០០-៩០០រៀល ក៏បានកើនឡើងលើសពី ១២០០៛ ក្នុងមួយគីឡូក្រាមផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី