2024-09-02
គិត បុប្ផា
2024-09-02
គិត បុប្ផា
ភ្នំពេញ៖ រដ្ឋាភិបាល រកចំណូលពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរបាន ៣០ ៣៣៤ ២២៩ដុល្លារ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ចំនួននេះមានការកើនឡើង ៣១,៣៦% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ក្នុងរយៈពេល ៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ មានភ្ញៀវអន្តរជាតិទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរសរុបចំនួន ៦៥១ ៨៥៧នាក់ កើនឡើង ៣០,៧៦% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ចំពោះ ការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ៨ខែសីហា មានចំនួន១៣ ១៧៤នាក់ ដែលបានថវិកាចំនួន ១៩៧ ៦១០ដុល្លារ និងការលក់សំបុត្រទូក រដ្ឋទទួលបានចំណូល ៥១៧ ៣០១ដុល្លារ ពីទូកសរុបចំនួន១៩ ៣២៧ ក្នុងនោះទូកតូចចំនួន ១៣ ៥៤៤ ទូកកណ្តាលចំនួន៥ ១៤៧ និងទូកធំចំនួន ៦៣៦។
ចំណែក ក្នុងខែសីហាវិញ គ្រឹះស្ថានអង្គរទទួលបានភ្ញៀវអន្តរជាតិចំនួន ៦៧ ៤៨២នាក់ កើនឡើង១៤,០៩% ខណៈដែលចំណូលទទួលបាន គឺ ៣ ១៥៦ ៧៩៩ដុល្លារ កើនឡើង១៣,៧៨% ធៀបនឹងខែសីហា ក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ប្រចាំខែសីហា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី