2024-01-17
ទូច សូរិយា
2024-01-17
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ជាប្រទេសដែលមានសក្តានុពលរីកចម្រើនសម្រាប់វិនិយោគិនបោះទុនវិនិយោគ។ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលវិនិយោគិន ពីគ្រប់តំបន់លើសកលលោក មកវិនិយោគនៅកម្ពុជា។ នេះជាការឡើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា មានការកើនឡើង១០ដង ពី ៣,១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩,៦០ពាន់លានដុល្លារនៅឆ្នាំ២០២២ ខណៈដែលសន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស(FDI) កម្ពុជាមានការកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២។
យោងតាមតារាង FDI Standouts Watchlist 2024 កម្ពុជា បានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះវិនិយោគពីបរទេស (FDI) ក្នុងពិន្ទុ Index Score ៩៦,១១លើ១០០។ បើតាមរយៈការព្យាករណ៍សេដ្ឋកិច្ចរបស់IMFវិញ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងរង្វង់ ៥,៦ភាគរយ ក្នុងឆ្នាំ២០២៣ នឹងអាចកើនដល់ ៦,៦ភាគរយក្នុងឆ្នាំ២០២៤។
តាមការចុះផ្សាយដដែល បានបង្ហាញថា កម្ពុជា សម្បូរដោយកម្លាំងពលកម្មប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ខណៈដែលវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាមានការរីកចម្រើនខ្លាំង រាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដែលមានសក្តានុពលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់ការវិនិយោគ។
ចំណែក ឯវិស័យកម្មន្តសាលវិញ កម្ពុជា បានរៀបចំរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់ ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកសម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេសដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើន ខណៈដែលវិស័យដែលមានសក្តានុពលខ្លាំងនៅកម្ពុជា គឺវិស័យអចលនទ្រព្យ។
កម្ពុជា បើកចំហជើងមេឃលើមាគ៌ាសេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យផ្សេងៗដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចសំខាន់ នៃកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និងទស្សនទានច្បាស់លាស់ ក្នុងការសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុង២០៥០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី