2024-12-09
ឃី ភារៈ
2024-12-09
ឃី ភារៈ
ភ្នំពេញ៖ ឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិត គឺសំដៅទៅលើព្រឹត្តិការណ៍ណាមួយ ដែលប៉ះពាល់ដល់ការសម្ងាត់ ភាពសុចរិត នៃបណ្តាញ ឬទិន្នន័យប្រព័ន្ធឌីជីថល ដូចជាការចូលប្រើប្រព័ន្ធ ឬទិន្នន័យដោយគ្មានការអនុញ្ញាត, ការវាយប្រហារដោយបន្លំ និងការបោកប្រាស់តាមសារអេឡិចត្រូនិច(Email), ការចម្លងមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ, ការវាយប្រហារលើការចូលប្រើប្រាស់សេវាកម្មឌីជីថល (DDoS) និងការចូលលួចយកទិន្នន័យ និងព័ត៌មានសម្ងាត់។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រាប់ពីសារសំខាន់នៃការរាយការណ៍ឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិត ដូចខាងក្រោម៖
ទី១. កាត់បន្ថយការខូចខាត៖ ការរាយការណ៍ដំបូងអនុញ្ញាតឱ្យបុគ្គល ឬអង្គភាពឆ្លើយតបយ៉ាងឆាប់រហ័ស ទប់ស្កាត់ការគំរាមកំហែង និងកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធ ទិន្នន័យ និងប្រតិបត្តិការ។ ទី២. ការការពារការវាយប្រហារបន្ថែម៖ ការរាយការណ៍ទាន់ពេលវេលាជួយកំណត់អត្តសញ្ញាណភាពងាយរងគ្រោះលើម៉ាស៊ីន ឬប្រព័ន្ធប្រតិបត្តិការដទៃទៀតដែលមានភាពខ្សោយ។
រីឯទី៣. ការកែលម្អវិធានការសន្តិសុខតាមអ៊ីនធឺណិត៖ របាយការណ៍ឧបទ្ទវហេតុផ្តល់នូវការយល់ដឹងដ៏មានតម្លៃ និងការពារពង្រឹងដល់អង្គភាពលោកអ្នកពីការវាយប្រហារដែលអាចកើតមាននៅក្នុងសន្តិសុខនិងទី៤.ការការពារអ្នកដទៃ៖ ការចែករំលែកព័ត៌មាននៃឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិតជាមួយដៃគូអាជីវកម្ម ស្ថាប័នរដ្ឋ ឬក្រុមហ៊ុនឯកជនជាដើម ដែលអាចជួយឱ្យទទួលស្គាល់ និងការពារការវាយប្រហារស្រដៀងគ្នានេះ នាពេលអនាគត។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានលើកឡើងពីការអនុវត្តល្អបំផុតសម្រាប់ការរាយការណ៍ហេតុការណ៍ប្រកបដោយប្រសិទ្ធភាព រួមមាន៖ ១.បង្កើតផែនការ និងយន្តការឆ្លើយតបឧប្បត្តិហេតុច្បាស់លាស់សម្រាប់គ្រប់គ្រង និងការរាយការណ៍ឧបទ្ទវហេតុ។ ២.បណ្តុះបណ្តាលមន្រ្តី ឬបុគ្គលិកឱ្យយល់ដឹងអំពីគំរាមកំហែង និងការយល់ដឹងពីសារសំខាន់នៃការរាយការណ៍អំពីឧបទ្ទវហេតុភ្លាមៗ ៣. តំឡើងឧបករណ៍ ឬកម្មវិធីស្វ័យប្រវត្តិកម្មសម្រាប់ប្រើប្រាស់ប្រព័ន្ធព័ត៌មានឱ្យមានសុវត្ថិភាព និងការគ្រប់គ្រងព្រឹត្តិការណ៍ពីឧបទ្ទវហេតុសន្តិសុខអ៊ីនធឺណិត។
ទី៤.រៀបចំឯកសារ ឬទិន្នន័យឌីជីថលតាមលំដាប់ថ្នាក់ រក្សាកំណត់ត្រាហ្មត់ចត់នៃឧប្បត្តិហេតុ និងដំណើរការរាយការណ៍សម្រាប់ការអនុលោមតាម និងការវិភាគក្រោយឧបទ្ទវហេតុ។ គួរបញ្ជាក់ថា សារសំខាន់នៃការរាយការណ៍អំពីឧបទ្ទវហេតុសន្តិសុខតាមអ៊ីនធឺណិត គឺជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រសុវត្ថិភាពអ៊ីនធឺណិតដ៏មានប្រសិទ្ធភាពមួយជួយការពារការវាយប្រហារពីសំណាក់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា និងធានាការអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី