SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ ជាឧបករណ៍ដាក់ឱ្យដំណើរការកម្មវិធី, ផ្តល់សេវាកម្មដល់អាជីវកម្ម និងអ្នកប្រើប្រាស់


ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ ជាឧបករណ៍ដាក់ឱ្យដំណើរការកម្មវិធី, ផ្តល់សេវាកម្មដល់អាជីវកម្ម និងអ្នកប្រើប្រាស់
A+ A-

ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធ នៃការបង្កើតមជ្ឈមណ្ឌលទិន្នន័យ តំណាងឱ្យឧបករណ៍ IT ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។ ឧបករណ៍ទាំងនេះ ប្រើប្រាស់ក្នុងគោលបំណងដំណើរការកម្មវិធី និងផ្តល់សេវាកម្មដល់អាជីវកម្ម និងអ្នកប្រើប្រាស់។ បើតាមគេហទំព័រកម្ពុជា ៤.០ បានចែករំលែកពីហេដ្ឋារចនាសម្ព័ន្ធ IT ដែលជាទូទៅមានធាតុផ្សំចំនួន ៥ដូចខាងក្រោម៖

ទី១. ម៉ាស៊ីនមេ៖ កុំព្យូទ័រមេទាំងនេះរៀបចំកម្មវិធីសហគ្រាស និងអនុវត្តការងារកុំព្យូទ័រ, ទី២. ការផ្ទុក៖ ប្រព័ន្ធរង ដូចជា Disk Arrays ត្រូវបានប្រើប្រាស់ដើម្បីរក្សាទុក ការពារកម្មវិធី និងទិន្នន័យអាជីវកម្ម, ទី៣, បណ្តាញ៖ ឧបករណ៍ដែលត្រូវការចាំបាច់ ដើម្បីបង្កើតបណ្តាញអាជីវកម្ម រួមមានកុងតាក់ ប៉ោតទ័រ និង Firewall ជាដើម។ ទី៤. ខ្សែ និង Racks៖ Miles of Wires Interconnection Gear IT និង Physical Server Rack ត្រូវបានប្រើដើម្បីរៀបចំ Servers និង Gear ផ្សេងទៀតនៅក្នុងកន្លែងផ្ទុក។

និងទី៥ គឺថាមពលបម្រុងទុក៖ មជ្ឈមណ្ឌលទិន្នន័យចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធ្វើការផ្គត់ផ្គង់ថាមពលដោយគ្មានការរំខាន (UPS), Flywheel និងប្រព័ន្ធថាមពលសង្គ្រោះបន្ទាន់ផ្សេងទៀត ដើម្បីធានាក្នុងករណីមានការរំខានដល់ថាមពល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី