SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នឹងកើនឡើង ៦,១% ក្នុងឆ្នាំ២០២៥ និង ៦,២% ក្នុងឆ្នាំ២០២៦


ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នឹងកើនឡើង ៦,១% ក្នុងឆ្នាំ២០២៥ និង ៦,២% ក្នុងឆ្នាំ២០២៦
ពាណិជ្ជកម្ម

2025-04-10

ទូច សូរិយា

ពាណិជ្ជកម្ម

2025-04-10

ទូច សូរិយា

A+ A-

ភ្នំពេញ៖ របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី(ADO) ចេញនៅខែមេសា ឆ្នាំ២០២៥ បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងកើនឡើង៦,១% ក្នុងឆ្នាំ២០២៥ និង៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង៦,0% ក្នុងឆ្នាំ២០២៤។ នេះបើតាមការសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចេញផ្សាយនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ទស្សនវិស័យ ADO ក៏អាចប្រឈមហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកល ដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាម៉េរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។ ADO បានបញ្ជាក់ថា ការព្យាករនេះ ត្រូវបានធ្វើឡើងមុនការប្រកាសរបបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២ ខែមេសា។

យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារ ADB បានឱ្យដឹងថា កម្ពុជាត្រូវបានរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥ និង២០២៦ ជំរុញដោយតម្រូវការក្រៅស្រុកលើមុខទំនិញកម្មន្តសាល និងការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍។ នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma បានលើកឡើងថា ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥-២០២៦ គឺឆ្លុះបញ្ចាំងពីសក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599