SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

លោកជំទាវ ជា សិរី ៖ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិចកើតជាង ៤៤% ក្នុងឆ្នាំ២០២៣


លោកជំទាវ ជា សិរី ៖ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិចកើតជាង ៤៤% ក្នុងឆ្នាំ២០២៣
ធនាគារ-ហិរញ្ញវត្ថុ

2024-03-21

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-03-21

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី បានឱ្យដឹងថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់។ ក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង៤៤% ធៀបនឹងឆ្នាំ ២០២២ ខណៈដែលប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារកើនក្នុងអត្រា ៣,១%។

ក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង លោកជំទាវ ជា សិរី បានលើកឡើងបន្ថែមថា៖«ធនាគារជាតិនៃកម្ពុជា បានខិតខំលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការសម្រួលការប្រើប្រាស់ឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងចំណោមវិធានការនានាតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក ប្រព័ន្ធបាគងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច»។

ក្នុងសិក្ខាសាលា ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី២០ មីនា នេះ លោកជំទាវបណ្ឌិតទេសាភិបាលធនាគារជាតិ បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាង និងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា ដែលមានគណនីជាប្រាក់រៀលអាចទូទាត់បានតាមប្រព័ន្ធឃ្យូអរកូដ (QR code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ការតភ្ជាប់នេះ ក៏អនុញ្ញាតឱ្យទេសចរបរទេសទូទាត់តាមរយៈ QR code នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។

បច្ចុប្បន្ន កម្ពុជា បានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់ក្នុងអន្តរជាតិមួយចំនួន រួមជាមួយផែនការតភ្ជាប់នឹងប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។ ក្រៅពីនេះ ធនាគារជាតិបានជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញបទប្បញ្ញត្តិ រួមមាន ការយកកម្រៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណបរទេស, ការតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានឥណទានជាប្រាក់រៀលយ៉ាងតិច១០% នៃឥណទានសរុប និងវិធានការមួយចំនួនទៀតផងដែរ។

វិធានការដែលលោកជំទាវទេសាភិបាល បានលើកឡើងនោះមានដូចជា ការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា(LPCO) និងការសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ ដែលទាំងអស់នេះ បានជួយកាត់បន្ថយថ្លៃដើម និងសម្រួលដល់ប្រតិបត្តិការជាប្រាក់រៀលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

លោកជំទាវ ជា សិរី បានគូសបញ្ជាក់ថា ធនាគារជាតិក៏បានខិតខំប្រឹងប្រែងជាប្រចាំក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារសំខាន់នៃប្រាក់រៀល ដោយបានបង្កើតឱ្យមានសារមន្ទីរព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ដែលនៅទីនោះមានការអត្ថាធិប្បាយយ៉ាងក្បោះក្បាយអំពីទំនាក់ទំនងរវាងរូបិយវត្ថុជាមួយស្ថាប័ននិងសង្គម និងប្រវត្តិសេដ្ឋកិច្ច រួមទាំងនយោបាយនៅកម្ពុជា ក្នុងអំឡុងជាងពីរពាន់ឆ្នាំមកនេះ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី