2025-05-06
គន ម៉េងហុង
2025-05-06
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd ដែលមកពីប្រទេសចិន មានចំណាប់អារម្មណ៍ ស្វែងរកឱកាសវិនិយោគលើការចម្រាញ់ប្រេងឆៅ និងការផលិតនូវផលិតផលផ្សេងៗនៅកម្ពុជា ដែលជាការកែច្នៃចេញពីសំណល់នៃការចម្រាញ់ប្រេងឆៅ។ នេះជាការលើកឡើងរបស់ លោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Beijing Scitech Holdings Co., Ltd។
លោក Zhu Yujiang បញ្ជាក់ថា ការវិនិយោគនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងការជំរុញដល់ការបង្កើនផលិតភាពនៃផលិតកម្មរបស់កម្ពុជា ផងដែរ។ ពាក់ព័ន្ធនឹងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Beijing Scitech Holdings Co., Ltd ពិចារណា និងសហការដោយសិក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកកាលានុវត្តភាពវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ជាមួយលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខាងលើ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាទិសដៅដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញការផលិតនូវផលិតផលពាក់កណ្ដាលសម្រេច ក៏ដូចជាផលិតផលសម្រេច ដើម្បីបម្រើដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅតំបន់ និងសកលលោក។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុន ដែលវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា តែងតែស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគនានា ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី