2024-07-06
ទូច សូរិយា
2024-07-06
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងទិវាជាតិសហគ្រាសធុនតូច និងមធ្យម (MSMEs) លើកទី១ ថា កម្ពុជា បានកសាងមូលដ្ឋានគ្រឹះរឹងមាំ នៃសេដ្ឋកិច្ចជាតិ សម្រាប់ការអភិវឌ្ឍនិងបានលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំ នៃសេដ្ឋកិច្ចជាតិ ត្រូវអនុវត្តចំនួន ៥ចំណុច រួមមាន៖ ទី១. ការពង្រីក និងបង្កើនជាបន្តបន្ទាប់នូវពាណិជ្ជកម្មអន្តរជាតិ ដែលឈរលើគោលការណ៍ពហុភាគីនិយម រួមទាំងការធ្វើពិពិធកម្មទីផ្សារ និងទំនិញ ព្រមទាំងការពង្រឹង និងពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការជំរុញបន្ថែមនូវការតភ្ជាប់ក្នុងតំបន់។ ទី២. ការជំរុញ និងការទាក់ទាញបន្ថែមនូវការវិនិយោគផ្ទាល់ពីបរទេស តាមរយៈការកែលម្អនៅបរិយាកាសធុរកិច្ច និងការវិនិយោគ។
ចំពោះទី៣. ការពង្រឹង និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក និងបណ្តាញអគ្គិសនីជាដើម ដើម្បីលើកកម្ពស់ការតភ្ជាប់លទ្ធភាពប្រកួតប្រជែង, ទី៤. ការបន្តអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព និងទី៥. ការកែទម្រង់ស្ថាប័ន និងការពង្រឹងអភិបាលកិច្ចជាប់ជាប្រចាំ ដើម្បីធានានូវប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណិត្តកាលទី៧ កំពុងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា និងជាពិសេសចាប់ឱ្យជាប់នៅកាលានុវត្តន៍ភាពដែលផុសឡើង ក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងរហ័សនៅក្នុងស្ថានភាពសង្គម សេដ្ឋកិច្ចតំបន់ និងសកលលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី